នេះជារូបភាពនៃការរាំក្បាច់សាលសា::


តាមការស្រាវជ្រាវបានឲ្យដឹងថាការរាំក៏ជាលក្ខណះមួយឬក៏ជាក្បួនច្បាប់មួយនៃការហាត់ប្រាណដែលអាចផ្តល់ឲ្យលោកអ្នកនូវសុខភាពមួយដែលសមស្របដែរ។
ការហាត់ប្រាណតាមរយះនៃការរាំនេះ មិនត្រឹមតែជាការហាត់ប្រាណប៉ុន្នោះទេថែម ទាំងបង្កើននូវភាពសប្បាយរីករាយនៅក្នុងរង្វង់មិត្តភក្តិនិងរាល់មនុស្សដែលស្ថិតនៅ ជុំវិញខ្លួនយើងថែមទៀតផង។ ចំពោះអ្វីដែលពិសេសជាងនេះនោះគឺថាមនុស្សណាក៏ អាចរាំបានទាំងអស់ឲ្យតែចង់ ប៉ុន្តែការរាំវាមានលក្ខណះខុសប្លែកពីគ្នាទៅតាមលក្ខខ័ណនៃ ប្រពៃណីនីមួយៗ។ ខណ:នេះយើងបានលើកយកនូវការរាំមួយដែលអាចជួយលោកអ្នក ក្នុងការហាត់ប្រាណដើម្បីទទួលបាននូវសុខភាពល្អ នោះគឺការរាំសាលសា (SALSA) ដែលពោពេញទៅដោយការបត់បែនគ្រប់ឥរិយាបថទាំងអស់ដែលមានសភាពហាក់ទន់ ភ្លន់ប៉ុន្តែបានបង្កប់នូវភាពរឹងមាំ រហ័សរហួនគួរឲ្យស្ញាប់ស្ញែង។
0 comments:
Post a Comment