ទំព័រប្លុកជីវសាស្ត្រ

គារវកិច្ច

សូមស្វាគមន័ក៏ដូចជាសូមអរគុណដល់អស់លោកលោកស្រីអ្នកនាងកញ្ញារាល់បងប្អូនទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតំលៃក្នុងការចូលរួមទស្សនានូវទំព័រប្លុករបស់យើង ខ្ញុំនេះជា ទំព័រមួយដែលបានរៀបរៀងឡើងដែលចង់បង្ហាញជូនអស់លោកអ្នកអំពីកំនរកំនើតក៏ដូចជាការវិវឌ្ឍន៍នៃគ្រប់ជីវិតនិងគ្រប់សរីរះ​ក៏ដូចជាទទួលបាននូវពត៌មានថ្មីៗផ្សេងៗជាច្រើនទៀត។ ហើយក៏សូមមេត្តាអ័យទោសចំពោះរាល់កំហុសឆ្គងដែលកើតមានក្នុងការចុះផ្សាយនូវគ្រប់រាល់ទំព័រ៕ សូមអរគុណ!!

ការហាត់ប្រាណ



ពណ៍មួយដែលមានរយះពេលមួយថ្ងៃ
ពេញដែលប្រកបដោយភាពសប្បាយ រីករាយជាទីក្រៃលែងដែលមានការចូល
រួពីសំនាក់លោកឪពុកចនវីសឺដែលជា
អធិការនៃសាលា បច្ចេកទេសដុនបូស្កូ លោកគ្រូអ្នកគ្រូរួមទាំង
សិស្សានុសិស្ស
ទាំងអស់នៃសាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុ។គួរំលឹកផងដែរថា
ក្នុងនោះក៏មានការចូលរួម ពីសំណាក់ ថ្នាក់ដឹកនាំខេត្តផងដែរដែលបាន ចូលរួមផ្តល់ជាមតិល្អៗជាច្រើនដល់សិស្សា នុសិស្សទូទាំងសាលា បច្ចេកទេសដុនបូស្កូទាំងមូល លោកបានបញ្ជាក់ ថាក្នុង នាមយើងជាសិស្សានុសិស្ស ដែលជាយុវជនដែលប្រកបដោយភាពឆ្លាតវៃ ចូរ យើងខិតខំស្វាសស្វែងក្នុងការរៀន សូត្រដើម្បីក្រេបយកចំណេះវិជ្ជដែល បាន ផ្តល់តាមរយះលោកគ្រូអ្នកគ្រូ និងដើម្បីក្លាយជាសរសទ្រូងនៃប្រទេសនាថ្ងៃអនាគត់។ ចំពោះទីផ្សារការងារ វិញលោកបានបញ្ជាក់ថា កុំឲ្យមានការព្រួយបារម្ភអោយសោះ ព្រោះថាកាលណា យើងមានចំណេះហើយគ្រប់ស្ថាប័នព្រមទទួលយកយើងជាមិន ខានឡើយ។ ថ្មីៗនេះដោយសារទីផ្សារសេដ្ឋកិច្ចមានដំនើរការវិញនោះ មានវិនិយោគ ទន់ពីបណ្តា ប្រទេសនានាមកធ្វើការសាងសង់អាគាររោងចក្រជា ច្រើននៅក្នុង ប្រទេសកម្ពុជា ដែលត្រូវការបុគ្គលិករប់មឺននាក់ក្នុងការដំនើរការ។ ជាទីបញ្ចាប់ លោកក៏បានធ្វើ ការផ្តាំផ្ញើរជាពាក្យពេចន៍ខ្លះៗដល់យុវជនទាំងអស់កុំឲ្យមានការ ភ្លិចខ្លួនក្នុងការសិក្សា។ក្នុងអត្ថន័យនៃពិធីបុណ្យគឺបានបញ្ជាក់ពីសារសំខាន់នៃ
ការហាត់កីឡាដែលជាគោល ការណ៍មួយដែលរាជរដ្ឋាភិបាលនិងរាល់គ្រប់ ស្ថាប័ន ទាំងអស់បានដាក់ជាគោល ការណ៍មួយស្របទៅនិងការសិក្សាក៏ដូចជា ការ ងារផង
ដែរ ព្រោះថាការហាត់កីឡា បានផ្តល់នូវសារសំខាន់ជាច្រើនដល់ សុខភាព របស់
មនុស្ស ដូចនេះកាលណា មនុស្សមានសុខភាពល្អហើយគេនិងអាចប្រកបការ ងារចិញ្ចឹមជីវិតបាន ផ្ទុយទៅវិញកាល ណាគេគ្មានសុខភាពនោះទេគេមិនអាចប្រ
កប ការងារនិងមិនអាចធ្វើអ្វីបានឡើយ។
ចំពោះអត្ថន័យនៃពិធីបុណ្យកីឡាពណ៌: សាលាបច្ចេកទេសដុនបូស្កូបានជ្រើសរើស ចំនួនបួនពណ៌ក្នុងការប្រារព្ធពិធីបុណ្យកីឡាពណ៌នេះដែលរួមមានដូចជាពណ៌ក្រហម ដែលតំណាងឲ្យភាពក្លាហានក្នុងនាមជាយុវជន ពណ៌ស៊ីជំពូតំណាងឲ្យ សេចក្តីស្រលាញ់និងភាពជាមិត្ត ចំពោះលឿងគឺតំណាងឲ្យភាពស្ថិតស្ថេរជេរកាលនៃ វិស័យកីឡាដែលបានផ្តល់នូវសុខភាពជូនដល់អ្នកហាត់ និងពណ៌ខៀវ គឺតំណាងឲ្យ
ភាពរឹងមាំនិងភាពវៃឆ្លាតដែលបានទទួលពីការលេងកីឡា៕

0 comments:

Post a Comment