ទំព័រប្លុកជីវសាស្ត្រ

គារវកិច្ច

សូមស្វាគមន័ក៏ដូចជាសូមអរគុណដល់អស់លោកលោកស្រីអ្នកនាងកញ្ញារាល់បងប្អូនទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតំលៃក្នុងការចូលរួមទស្សនានូវទំព័រប្លុករបស់យើង ខ្ញុំនេះជា ទំព័រមួយដែលបានរៀបរៀងឡើងដែលចង់បង្ហាញជូនអស់លោកអ្នកអំពីកំនរកំនើតក៏ដូចជាការវិវឌ្ឍន៍នៃគ្រប់ជីវិតនិងគ្រប់សរីរះ​ក៏ដូចជាទទួលបាននូវពត៌មានថ្មីៗផ្សេងៗជាច្រើនទៀត។ ហើយក៏សូមមេត្តាអ័យទោសចំពោះរាល់កំហុសឆ្គងដែលកើតមានក្នុងការចុះផ្សាយនូវគ្រប់រាល់ទំព័រ៕ សូមអរគុណ!!

ចំណេះដឹងទូទៅ


តើទំព័រប្លុកនេះ នឹងចែករំលែកអ្វីទៅដល់អ្នកទាំងអស់គ្នាដែលកំពុងតែទស្សនា ក៏ដូចជា គាំទ្រក្នុងដើម្បីទទួលយកបាននូវអ្វីដែលលោកអ្នកត្រូវការនោះ?
សូមជំរាបថាយើងខ្ញុំ នឹងមិនបានទទួលនូវអ្វ​ីទាំងអស់ពីអស់លោកអ្នកប៉ុន្តែអ្វីដែល
លោកអ្នកនឹងទទួលបានយ៉ាងប្រាកដនោះគឺការសិក្សានូវចំណេះដឹងផ្សេងតាមរ
យះឯកសារដែលបានចុះផ្សាយទាំងនេះ។

ការមើលឃើញ

នេះជាថ្ងៃតំបូងនៃការសិក្សាផ្ទាល់ខ្លួនរបស់ខ្ញុំហើយខ្ញុំបានត្រៀមខ្លួនជាស្រេចក្នុងការ ទទួលយកនូវរាល់អ្វីដែលខ្ញុំនឹងត្រូវទទួលដែលរួមមានដូចជា ភាពវិជ្ជមាន​ និងភាព អវិជ្ជមាន។

តើអ្នកបានទទួលនូវអារម្មណ៍បែបនេះហើយរឺនៅ?តើអ្នកតែងតែបារម្ភនឹងអ្វីដែលនឹងកើត មានឡើងចំពោះថ្ងៃអនាគតរបស់អ្នករឺទេ?ឬក៏អ្នកបានដឹងនូវអ្វីដែលនឹងកើតមានឡើងនៅ ថ្ងៃខាងមុខ? ទោះជាយ៉ាងណាក៏ដោយចូរកែប្រែនូវអ្វីដែលអ្នកមិនចង់នឹងទទួលយកឲ្យប្រែក្លាយជា ភាពជោគជ័យនៅក្នុងជីវិតរបស់អ្នកវិញ។ក្នុងមាត្រានេះអ្នកនឹងធ្វើការសិក្សាអំពីការវា យតំលៃនៅក្នុងចិត្តរបស់អ្នកហើយនិងចូលរួមអនុវត្តន៍ធ្វើនូវអ្វីដែលបានគិតនោះទាំង អស់គ្នា។ទាំងនេះគឺជាការគ្រប់គ្រងនូវអារម្មណ៍ផ្ទាល់ខ្លួនមួយដែលមានតំលៃមិនអាច កាត់ថ្លៃបានឡើយដែលវាជាឧបករណ៍មួយដែលនឹងជួយអ្នកក្នុងការទទួលបាននូវលទ្ធ ផលមួយដែលសមស្របនៅក្នុងគោលដៅរបស់អ្នក។

វិធីក្នុងការស្រាវជ្រាវរកភាពជោគជ័យ

ការសិក្សាគឺជាជីវិតដែលធ្វើការស្រាវជ្រាវដែលមានការចំនាយរយះពេលយូរចំពោះ មនុស្សដែលមានភាពជោគជ័យជាមនុស្សដែលមានការលះបង់ខ្ពស់ក្នុងការចំណា យពេលពេលវេលាសំរាប់ការសិក្សារៀនសូត្ររបស់ពួកគេជាពិសេសគឺសកម្មភាព ដែលពួកគេបានអនុវត្តន៍ផ្ទាល់ដែលគេហ៊ានស្តែងចេញមកនូវអ្វីដែលគេមាននិងចេះ។ ពួកគេតែងតែ ចំណាយពេលវេលាស្ទើរតែពេញមួយជីវិតក្នុងការស្រាវជ្រាវនិងសិក្សា រៀនសូត្រដើម្បីទ ទួលបាននូវអ្វីដែលជាចំណេះដឹងដែលមានសារប្រយោជន៍។

មនុស្សទូទៅតែងតែប្រឈរមុខជាមួយនិងការវិវឌ្ឍន៍ផ្លាស់ប្តូរឥតមានឈប់ឈរ​ដូច ជាសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រព្រមទាំងបច្ចេកវិទ្យាទំនើបៗជាដើម។ដើម្បីប្រឈរមុខក៏ ដូចជាធ្វើការ ចូលរួមប្រកួតប្រជែងនៅក្នុងលក្ខខណ្ឌនេះយើងត្រូវតែធ្វើការសិក្សាស្រាវ ជ្រាវលើជំនាញថ្មី ៗជាច្រើនពីសាលាបណ្តុះបណ្តាលជំនាញផ្សេងៗដើម្បីធ្វើការវិវឌ្ឍន៍ ជីវិតនាពេលអនាគត់។ អ្នកនឹងបានជួបនូវការប្រកួតប្រជែងនេះនៅតាមរយះការសិក្សា រៀនសូត្រនូវវិធីសាស្ត្រណា មួយដែលមាននៅក្នុងការស្តែងចេញតាមរយះការងារក៏ ដូចជាជីវិត ផ្ទាល់ខ្លួនរបស់អ្នករួមទាំ ងស្ទីលនៅក្នុងការរស់នៅរបស់មនុស្សផងដែរ


0 comments:

Post a Comment