ទំព័រប្លុកជីវសាស្ត្រ

គារវកិច្ច

សូមស្វាគមន័ក៏ដូចជាសូមអរគុណដល់អស់លោកលោកស្រីអ្នកនាងកញ្ញារាល់បងប្អូនទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតំលៃក្នុងការចូលរួមទស្សនានូវទំព័រប្លុករបស់យើង ខ្ញុំនេះជា ទំព័រមួយដែលបានរៀបរៀងឡើងដែលចង់បង្ហាញជូនអស់លោកអ្នកអំពីកំនរកំនើតក៏ដូចជាការវិវឌ្ឍន៍នៃគ្រប់ជីវិតនិងគ្រប់សរីរះ​ក៏ដូចជាទទួលបាននូវពត៌មានថ្មីៗផ្សេងៗជាច្រើនទៀត។ ហើយក៏សូមមេត្តាអ័យទោសចំពោះរាល់កំហុសឆ្គងដែលកើតមានក្នុងការចុះផ្សាយនូវគ្រប់រាល់ទំព័រ៕ សូមអរគុណ!!

ក្រមសីលធម៌


Ethics (also known as moral philosophy) is a branch of philosophy which seeks to address questions about morality, such as what the fundamental semantic, ontological, and epistemic nature of ethics or morality is (meta-ethics), how moral values should be determined (normative ethics), how a moral outcome can be achieved in specific situations (applied ethics), how moral capacity or moral agency develops and what its nature is (moral psychology), and what moral values people actually abide by (descriptive ethics).
ចរិយាមាយាទ(ជាការសិក្សាពីទស្សនវិជ្ជាអំពីចរិយា)ជាមែកធាងនៃ
ទស្សនវិជ្ជាមួយដែលមានទំនាក់ទំនងទៅនឹងសំនួរអំពី ការទំនាក់ទំនងនៃ
ចរិយានឹងសីលធម៌ ដូចជាអ្វីដែលជាមូលដ្ឋាននៃការសិក្សាអំពី ប្រាណវិជ្ជា
និងធម្មជាតិនៃចរិយា
មាយាទរឺធម្មចរិយាគឺ(meta-ethics)។តំលៃខាងចរិយាបែបណាដែលគេគួតែកំណត់ថា
(ចរិយាដែលអាចទាញជាធម្មនិយាមបាន)។ លទ្ធផលខាងចរិយាដូចម្តេចដែលអាចទទួលយកបាននៅក្នុងស្ថានភាពមិនជាក់
លាក់ដែលមានលក្ខណចំៗមិនទូទៅ(ការអនុវត្តចរិយា)។ ចំណេះដឹងខាងចរិយាមាយាទរឺក្រសួងការអភិវត្តន៍ខាងផ្នែកចរិយាមាយាទ
ហើយវាជាអ្វីដែលជាមានពីធម្មជាតិ(ចិត្តវិជ្ជាខាងចរិយាមាយាទ)។ អ្វីដែលជាតំលៃពិតដែលមនុស្សកំពុងរង់ចាំនោះគឺ(ការរៀបរាប់ជពីចរិយាមាយាទ)។

បុរេប្រវត្តិកម្ពុជា


បុរេប្រវត្តិកម្ពុជា

បុរេប្រវត្តិកម្ពុជា

សម័យបុរេប្រវត្ដិគឺជាសម័យការដ៏យូរលង់ណាស់មកហើយដែលពេលនោះ

មនុស្សពុំទាន់ចេះបង្កើតតួអក្សរសំរាប់កត់ត្រាហេតុការណ៏អ្វីឡើយ។គេអាច

ដឹងព្រឹត្ដិការណ៏ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស

ប្រដាប់ប្រដាសំភារៈកំទេចសំនល់គ្រប់បែបយ៉ាងដែលមនុស្សជំនាន់

មុនបានបន្សល់ទុក។នៅប្រទេសកម្ពុជាយើងមានស្ថានីយបុរេប្រវត្ដិសំខាន់ៗ

ដូចជា៖-ស្ថានីយបុរេប្រវត្ដិសំរោងសែននិងអន្លងផ្តៅ(កំពុងឆ្នាំង)

-ស្ថានីយបុរេប្រវត្ដិម្លូព្រៃ(ព្រះវិហារ)ស្ថានីយបុរេប្រវត្ដិល្អាងស្ពាន(បាត់ដំបង)

នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះគេបានជីកកាយដីរកឃើញ

ប្រដាប់ប្រើប្រាសរបស់មនុស្សជំនាន់មុនដូចជា៖ពូថៅញញួរពន្លាកធ្វើ

ពីថ្មផ្លែព្រួញផ្លែសន្ទូចច្បូកផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វក្អមឆ្នាំងចានធ្វើពីដីដុត។

ក្រៅពីនេះគេនៅឃើញមានត្រល់សំរាប់ត្បាញសំពត់។

ឧបករណ៏ដែលធ្វើពីលង្ហិលពុំសូវសំបូរទេ។ការរស់នៅរបស់មនុស្សនា

សម័យបុរេប្រវត្ដិដោយសារឧបករណ៍ប្រើប្រាស់ដែលបានរកឃើញនៅ

តាមស្ថានីយបុរេប្រវត្ដិគេអាចសន្និដ្ឋានថានៅលើទឹកដីកម្ពូ

ជាយើងមានមនុស្សរស់នៅជាយូរលង់ណាស់មកហើយគឺតាំងពីសម័យ

យុគថ្មរំលើម៉្លេះពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហ

ធាតុហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។មនុស្សជំនាន់

នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវហើយគេចេះសង់លំនៅ

ដ្ឋានជាខ្ទមខ្ពស់ផុតពីដី។គេចេះត្យាញសំពត់បិទបាំងរាងកាយ។និងការរក

ស៊ីដោយបរបាញ់និងនេសាទ។តែការដាំដំនាំនិងចិញ្ចឹមសត្វគឺតិច

តួចណាស់។រីឯប្រពៃណីគេពុំមានសាសនាឬជំនឿអាទិទេពណាមួយទេ ។គេជឿថាខ្មោចលងហើយជឿលើអ្នកតា។កាលណាមានមនុស្សស្លាប់គេ

យកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស និងគ្រឿងអលង្ការ។

អ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់បង្ហាញ

ប្រវត្តិសាស្ត្រពិតកម្ពុជា-ថៃក្នុងអតីតកាល

បន្ទាប់ពីការបំភ្លៃប្រវត្តិសាស្ត្រតាមរយៈការបង្ហោះវេបសាយជាវីដេអូឃ្លីបរយៈ

ពេលខ្លីមួយដែលគេសន្និដ្ឋានថាគេហទំព័ររបស់ប្រទេសថៃនោះអ្នកស្រាវ

ជ្រាវប្រវត្តិសាស្ត្រដ៏ល្បីមួយរូបបានសរសេរអំពីប្រវត្តិសាស្ត្រទាក់ទងនៅនឹង

ប្រទេសថៃនិងកម្ពុជាតាមប្រវត្តិសាស្ត្រពិតពីអតីតកាល។លោកឡុងសុគន្ធអ្នក

ស្រាវជ្រាវជាន់ខ្ពស់មួយរូបផ្នែកប្រវត្តិសាស្ត្របានសរសេរអត្ថបទមួយទាក់

ទងនឹងប្រវត្តិសាស្ត្រពិតរវាងកម្ពុជាថៃហើយឯកសារនេះបានផ្ញើមកកាសែត

កម្ពុជាថ្មីផងដែរបានបញ្ជាក់ថានៅពេលថ្មីៗនេះមានការបង្ហោះវីដេអូឃ្លីប

ប្រហែល៥នាទីដែលបានបង្ហោះផ្សាយតាមវេបសាយilovethailand.org

ដែលមតិជាតិនិងអន្តរជាតិយល់ឃើញថាជាគោលដៅរបស់ថៃដើម្បី

អប់រំប្រជាជនរបស់ខ្លួនឯងឱ្យយល់ដឹងអំពីប្រវត្តិសាស្ត្រទឹកដីក៏ប៉ុន្តែ

អត្ថន័យនៃការបង្ហោះនោះមិនបានបង្ហាញនូវប្រវត្តិសាស្ត្រពិតរបស់ ថៃចំពោះកម្ពុជាឡើយ។ផ្ទុយទៅវិញការបង្ហោះនោះ

គ្រាន់តែជាការបោកប្រាស់ប្រជាជនថៃខ្លួនឯងនិងអន្តរជាតិឱ្យយល់

ច្រឡំចំពោះការពិតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយនឹងកម្ពុជា។

ប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រពិតនិងជាម្ចាស់នៃអរិយធម៌ដំបូងនិងវ័យ

ចំណាស់នៅអាស៊ីរបស់ខ្លួនដែលបានចាប់ផ្តើមឡើងពីសតវត្សទី១នៃ

គ្រិស្តសករាជហើយបែងចែកជាសម័យកាលធំៗ៣គឺសម័យមុនអង្គរ

(សតវត្សទី១គ.ស៨០២)សម័យអង្គរ(.ស៨០៥១៤៣១)សម័យ

ក្រោយអង្គរ(ចាប់ពីគ.ស១៤៣១)។ដោយឡែកប្រទេសថៃទើបតែ

មានប្រវត្តិសាស្ត្ររបស់ខ្លួនឯងក្នុងសតវត្សទី១៣សម័យសុខោទ័យ

ហើយមានទំនាក់ទំនងជាមួយប្រទេសកម្ពុជាក្នុងពាក់កណ្តាលសតវត្ស

ទី១៣ក្នុងដំណាក់កាលចុះខ្សោយនៃសម័យអង្គរ។ក្នុងសម័យសុខោ

ទ័យប្រទេសថៃពី.ស១២៣៨បានពង្រីកអំណាចរបស់ខ្លួនឆ្ពោះមក

ទិសខាងត្បូងដោយបានដណ្តើមដីខ្មែរជាបន្តបន្ទាប់និងបានទទួលយក

ឥទ្ធិពលអរិយធម៌ខ្មែរយ៉ាងច្រើន។នៅក្នុងអយុធ្យាពាក់កណ្តាលសតវត្ស

ទី១៤គ.ស១៣៥០ប្រទេសថៃបានវាយដណ្តើមយករាជធានីអង្គរនៃ

ចក្រភពខ្មែរចំនួន៣លើកគឺលើកទី១នៅគ.ស១៣៥៣

លើកទី២នៅគ.ស១៣៨០និងលើកទី៣នៅគ.ស១៤៣១។

នៅគ.ស១៧៩៥ក្នុងរជ្ជកាលព្រះរាជាខ្មែរព្រះនាមអង្គអេងថៃបានកាន់

កាប់ខេត្តបាត់ដំបងនិងសៀមរាបជាខេត្តពីររបស់ខ្មែរនៅភូមិភាគពាយ័ព្យ

ជាលើកដំបូងដោយអំពើក្បត់នៃមន្ត្រី។តាមអត្ថបទស្រាវជ្រាវឱ្យដឹងទៀត

ថាឆ្លូះបញ្ចាំងតាមប្រវត្តិសាស្ត្រនេះបានបង្ហាញឱ្យឃើញថា

ថៃជាអ្នកចំណូលថ្មីក្នុងអាស៊ីដែលទើបតែកើតបានជារដ្ឋមួយក្នុងសតវ

ត្សទី១៣ ហើយបានវាយលុកយករាជធានីអង្គរនៃចក្រភពខ្មែរនិងបាន

យកទឹកដីខ្មែរជាច្រើនដូចជាខេត្តសុរិន្ទក្នុងប្រទេសថៃសព្វថ្ងៃដែលប្រ

ជាជនភាគច្រើននិយាយភាសាខ្មែរនិងរៀនអក្សរខ្មែរ។ក៏ប៉ុន្តែប្រទេសថៃ

មិនដែលធ្លាប់រំលឹកអំពីទឹកដីខ្មែរដែលថៃបានលួចប្លន់យកទៅនិងដាក់

ក្រោមចំណុះរបស់ខ្លួនកាលពីអតីតកាលនោះឡើយ។ថៃរឹតតែធ្វើភ្លេច

ហើយថែមទាំងធ្វើបំភ័ន្តអំពីវត្តមានជនជាតិខ្មែររាប់លាននាក់កំពុងរស់

នៅក្នុងបណ្តាខេត្តភាគឦសានប្រទេសបច្ចុប្បន្នហើយប្រជាជនទាំង

នោះកំពុងរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ទំនៀមទំលាប់និង

អរិយធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន។លើសពីនេះប្រទេសថៃមិនបាន

ទទួលស្គាល់ថាថៃបានខ្ជីភាសាវប្បធម៌និងអរិយធម៌ខ្មែរឡើយហើយ

ថៃភ្លេចថាប្រទេសថៃខ្លួនឯងទើបតែកើតឡើងនៅសតវត្សទី១៣ដោយ

ដណ្តើមយកទឹកដីខ្មែរដោយគ្មានការអៀនខ្មាស់។នៅពេលសហភាព

ឥណ្ឌូចិនបានកើតឡើងក្នុងឆ្នាំ១៨៨៧ក្នុងនោះកម្ពុជាវៀតណាមឡា

វស្ថិតក្រោមអាណាព្យាបាលបារាំងទឹកដីមួយភាគធំរបស់ខ្មែរនៅប្រ

ទេសថៃត្រូវបានទាមទារយកត្រឡប់មកឱ្យខ្មែរវិញតាមកិច្ចព្រមព្រៀង

អន្តរជាតិធ្វើឡើងរវាងប្រទេសបារាំងនិងសៀម។ដោយសារវត្តមានអំ

ណាចរបស់បារាំងនៅឥណ្ឌូចិននិងកិច្ចព្រមព្រៀងទាំងឡាយ

ទាក់ទងនឹងទឹកដីថៃបានសំរេចដកខ្លួនចេញពីទឹកដីខ្មែរនិងប្រគល់ទឹកដីនៅ

ភាគខាងជើងនិងពាយ័ព្យឱ្យមកខ្មែរវិញក្នុង៤ដំណាក់កាលគឺនៅឆ្នាំ១៨៩០

ថៃបានដកពីឆ្លូងលើនៅឆ្នាំ១៨៩៣ថៃបានដកពីខេត្តស្ទឹងត្រែងនៅឆ្នាំ១៩០៤

ថៃបានដកពីខេត្តម្លូព្រៃនិងទន្លេពៅ នៅឆ្នាំ១៩០៧ ថៃបានដក ពីខេត្តបាត់ដំបង

សៀមរាបនិងស៊ីសុផុន។ឯកសារស្រាវជ្រាវនេះបន្តថានៅសម័យមុនអង្គរនិង

ក្រោយអង្គរចក្រភពខ្មែរមានទឹកដីធំទូលាយហើយប្រាសាទរាប់ពាន់ត្រូវ

បានកសាងឡើងដោយព្រះមហាក្សត្រខ្មែរហើយប្រាសាទខ្មែរជាច្រើនប

ច្ចុប្បន្នស្ថិតនៅក្នុងប្រទេសថៃ។ដូច្នេះខ្មែរជាពូជអ្នកកសាងប្រាសាទមិន

មែនជាពូជសាសន៍លួចប្លន់ទឹកដីឡើយ។គួរតែខ្មែរទេជាអ្នកឈឺចាប់ដោយ

សារបាត់បង់ទឹកដីមិនមែនថៃទេដែលជាអ្នកបាត់បង់ទឹកដី។ប្រវត្តិសាស្ត្របាន

បង្ហាញថាថៃបានវាយលុករាជធានីអង្គរនៃចក្រភពខ្មែរហើយក៏ជាអ្នកបំផ្លាញ

ប្រាង្គប្រាសាទទាំងនេះផ្ទុយទៅវិញថៃទេដែលបច្ចុប្បន្នបានទទួលផលប្រ

យោជន៍យ៉ាងច្រើនពីអង្គរក្នុងវិស័យទេសចរណ៍។ដូច្នេះវាមិនមែនជារឿង

ចំឡែកឡើយដែលថៃបានផលិតវីដេអូឃ្លីបបង្ហាញនូវប្រវត្តិសាស្ត្រក្លែង

ក្លាយបន្ទាប់ពីថៃបានផលិតផែនទីឯកតោភាគីសម្ងាត់ដែលជាគំនិតចក្រពត្តិ

និយមនិងយោធានិយមតាមបែបហ្វាស៊ីសនិងណាស៊ីសដូចសម័យអ៊ីត្លែរ

និងមូសូលីនីប្រើកម្លាំងវាយដណ្តើមយកទឹកដីប្រទេសជិតខាងដោយគ្មាន

ការអៀនខ្មាស់។កម្ពុជាជាប្រទេសប្រកាន់យកសន្តិភាពនិយមបាននិងកំពុង

សម្លឹងមើលហួសពីបញ្ហាព្រំដែនចង់រួមរស់ជាមួយប្រទេសជិតខាងដោយស

ន្តិភាពប្រាថ្នាចង់បានទំនាក់ទំនងល្អដើម្បីកិច្ចសហប្រតិបត្តិការស្មើភាពនិង

ស្មើសិទ្ធិក្នុងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យ

ហើយពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតទៅថ្ងៃអនាគតរវាង

ប្រទេសទាំងពីរកម្ពុជា-ថៃដើម្បីជាផលប្រយោជន៍យូរអង្វែងសំរាប់ប្រជាជន

នៃប្រទេសទាំងពីរ។កម្ពុជាថៃបានបង្កើតឱ្យមានរួចទៅហើយនូវគណៈកម្ម

ការវប្បធម៌កម្ពុជាថៃដែលមានភារកិច្ចនៅក្នុងការកាត់បន្ថយអរិភាពនិង

បង្កើតការយល់គ្នាតាមរយៈការយល់ដឹងត្រឹមត្រូវអំពីប្រវត្តិសាស្ត្រទៅវិញទៅមក

ដើម្បីពង្រឹកនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តិភាពនិងសហប្រតិបត្តិការល្អជាមួយផល

ប្រយោជន៍យូរអង្វែងសំរាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជាថៃ។

(អត្ថបទដកស្រង់ពីកាសែតកម្ពុជាថ្មី)

Ethics and Law


ពត៌មានផ្សេងៗ


រីករាយថ្ងៃបុណ្យណូអ៊ែល
តើលោកអ្នកដឹងទេថា........
ក្រមសីលធម៌

ការគោរពច្បាប់ចរាចរណ៍ក្នុងប្រទេសកម្ពុជា



ច្បាប់ចរាចរណ៍នៃព្រះរាជាណាចក្រកម្ពុជា​
មានលក្ខណតឹងរឹង ប៉ុន្តែការគោរពច្បាប់
ចរាចរណ៍វិញមានលក្ខណធូរលុងនៅឡើយ:
-តើលោកអ្នកដឹងទេថា ការ​ពាក់មួកសុវត្ថិភាពអាចបង្ករភាពសន្តិសុខជូនលោកអ្នកនៅពេលលោកអ្នក
ធ្វើការបើកបរយានយន្ត?
-តើលោកអ្នកដឹងទេថា ការ​ពាក់មួកសុវត្ថិភាពនៅពេលលោកអ្នកបើកបរ មិនត្រឹមតែជួយការពារ​
ជីវិត​របស់អ្នកទេ
ថែមទាំងជួយកាត់បន្ថយកំនើននៃការស្លាប់របស់ប្រជាជនកម្ពុជា​ពីគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង ផ្ទុយទៅវិញ
អាចជួយបង្កើនថវិការសំរាប់ជួយដល់ប្រទេសរបស់យើងថែមទៀតផង។

យោបល់មិត្តអ្នក!


កំនាព្យខ្ញុំតែងសំដែងទឹកចិត្ត ,,,,,,,,,,,,,,, ,,បញ្ជញពាក្យពិតគិតដល់រាល់គ្នា
សប្បាយភ្លេចខ្លួនជាក្មេងពាលា,,,,,,,,,,,,,, ក្រែងជ្រុលវេលាកែខ្លួនលែងបាន។
ស្នេហ៍ក្មេងលលេងលង់ចិត្ត,,,,,,,,,,,,,,,,,,,,, ខ្ញុំប្រាប់ន័យពិតអោយបានសុខសាន្ត
កម្មដូចស្រមោលអន្ទោលតាមប្រាណ ,,,,,,,ជួបស្នេហ៍សាមាណព្រួយប្រាណក្មេងខ្ចី។
កុំចង់សាកល្បងក្រែងលង់លិចចិត្ត,,,,,,,,,,,, ស្នេហ៍ដូចកាំបិតចាំកាត់ប្រល័យ
ពន្លកជីវិតមិត្តយុវវ័យ ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,គឺក្ស័យក្នុងន័យកុកអវិជ្ជា។
បើមានស្នេហ៍ហើយចិត្តអើយជាប់ស្កិញ,,,,,, គួចត្របាញ់វិញក្នុងចិត្តគ្រប់គ្រា
បងនឹកអូនណាស់ណាស្ងួនពង្ងារ,,,,,,,,,,,,,,,,, អូនក៏ដូចគ្នាភ្លេចការសិក្សា។
វ័យស្របាលនេះភ្លើតភ្លើនណាស់,,,,,,,,,,,,,,,,, ព្រាបដូចពាក្យពោលច្បាស់ថា
ស្នេហ៍ភ្លើងចំបើងតែងឥតបានការ,,,,,,,,,,,,,,,,, កុំជឿជាក់ថាគេស្មោះយើងពិត។
ស្មោះស្ម័គ្រមួយគ្រាក៏លាចេញទៅ,,,,,,,,,,,,,,,,, ចិត្តកាយពាលពៅត្រូវបាននែបនិត
ដោយប្រុសព្រាន្តក្មេងវង្វេងគំនិត,,,,,,,,,,,,,,,,,,, បានកាយណាយចិត្តចាកចោលស្ងួនភ្ងារ។
វិបដិសេរីជេរស្តីជីវិ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,, បង់ទាំងកាយចិត្តបាត់ទាំងវិជ្ជា
បើជឿពាក្យខ្ញុំក្រែងមិនសោការ,,,,,,,,,,,,,,,,,,,,,, កុំសាងស្នេហាក្នុងវ័យរៀនសូត្រ៕


ធិន ឌីន

Don Bosco Technical School


Don Bosco Technical School of Sihanoukville ( Preah Sihanouk Province) features an educational approach which specializes in helping Cambodia's youth to find work and live with dignity in their society, to lift them out of poverty with its accompanying threats and guide them to a worthwhile and fulfilled existence.

Our enterprise responds to the needs of disadvantaged Cambodian youth by offering them a high quality, totally free professional education which prepares them for work and for life, with benefit to Cambodia and potentially to other societies as well. Candidates from the Don Bosco Technical School are eminently employable in a globalized world. These young men and women are educated to a spirit of service carried out happily and professionally. They learn to appreciate their own personal gifts and share them with others.

Don Bosco Technical School, therefore, sees its mission as a direct response to poverty through holistic professional education which transforms its students, reaches out to their families, helping also to improve the social climate. It does this by appealing to the inner gifts of the young, and by emphasizing spiritual and human values of generosity, joy, responsible service, belief in self and faith in the God they worship.



Welcome, Ladies and Gentlemen, in our Website, we kindly invite you all to spend a little of your time and have a look at what we do and how we do it.

We hope you enjoy it!

ដើម្បីធ្វើការទំនាក់ទំនងមកយើងខ្ញុំ:


ទំព័រសំរាប់មិត្តភ័ក្ត


សេន​ រ៉ន
នាក់​ ផល្លី
ញឿន សុខយារ៉ាត់
ហុង វិចិត្រ
កែម ចាន់ពិទូ

ប្រវត្តិរបសង្ខេប


​ ខ្ញុំឈ្មោះ ធិន​ ឌីន ភេទប្រុស​ អាយុ ២៣ឆ្នាំ មានកំពស់1មែត្រ 63 ទំងន់60គីឡូក្រាម។
មានស្រុកកំនើតនៅភូមិ ដំណាក់ចំបក់ ឃុំអូរក្រសារ ខេត្តកែប។
ចូលចិត្តហូបច្រើន ដេកច្រើន ខ្ជិលបន្តិច តែឧស្សាដែរ​ និងចូលចិត្តរៀន​ សរុប​ មក​ គឺមិនទៀងទាត់ ពីព្រោះលើលោកនេះគ្មានអ្វីទៀងទាត់ទេ គឺមានតែពាក្យថាមិនទៀងទាត់ទេដែលវានៅតែទៀងទាត់ជានិច្ច។
មានបងប្អូនចំនួន3 នាក់​ ប្រុស 2​ ស្រីមួយនាក់ ដែលខ្ញុំជាកូនទី3 មានន័យថាខ្ញុំជាកូនចុងក្រោយគេ ចំណែកបងទាំងពីរមានគ្រួសារអស់ហើយនៅតែខ្ញុំ ហេតុអ្វី? ខ្ញុំក៏មិនដឹងដូចគ្នា! និយាយលេង។​

ទិវាបុណ្យឯករាជ្យជាតិ


គួររំរឹកថាប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាគឺមានការគ្រប់គ្រងដោយអាណានិគមន៍បារាំងអស់ជាង
90(កៅសិប)ឆ្នាំគឺចាប់តាំងពីឆ្នាំ 1863​ រហូតដល់ឆ្នាំ​ 1953។ ដោយសារមានការរើបំរាស់ពីសំនណាក់
មេដឹកនាំខ្មែរនាសម័យនោះ គឺព្រះមហាវីរក្សត្រព្រះបាទនរោតមសីហនុ។

ជីវិតលើគំនរសំរាម




​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះទីកន្លែងចាក់សំរាមមួយដែលស្ថិតនៅក្នុងភូមិ បិទ ត្រាង សង្កាត់ ព្រៃ នប់​

ខេត្តព្រះសីហនុ។

សរសេរដោយ: ធិន ធីន ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១០

ខាងលើនេះជាការបង្ហាញជូននូវទិដ្ឋភាពនៃទីវាលចាក់សំរាមមួយកន្លែង

ដែលមានទីតាំងស្ថិតនៅក្នុងភូមិ​​​​​ បិទត្រាង​ខ័ណព្រៃ​នប់ខេត្តព្រះសីហនុ។​

មានប្រជាជនជាច្រើនដែលបានធ្វើការបោះទីលំនៅជាទីជំរកជុំវិញតំបន់

នោះនិងបានធ្វើការប្រកបរបរចិញ្ចឹមជីវិតនៅលើគំនរសំរាមនោះដែលវា

ជាបញ្ហាមួយដែលចោទឡើងជាខ្លាំងចំពោះសុខភាពរបស់

ពួកគាត់។តាមរយ:លោកភូដេតដែលមកពីអង្គការស្នាមញញឹមនៃកុមារ

បាននិយាយជុំវិញអោយដឹងថាប្រជាជនដែលរស់នៅជុំវិញតំបន់

នោះគឺមានចំនួន១៨គ្រួសារដែលមានសមាជិកចំនួន៩៦នាក់ដែល៦០ភាគ

រយនៃពួកគាត់គឺជាស្ត្រីភេទ។ដូច្នេះពួកគាត់អាចចាត់

ចូលជាក្រុមមនុស្សដែលជាជនងាយរងគ្រោះជាទីបំផុតពីសំនាក់គ្រោះ

មហន្តរាយផ្សេងៗ។លោកអ៊ុំវ៉ុលសំអឿនដែលជានសហគមន៍ដែល

បានធ្វើការបោះទីជំរកនៅទីនោះអស់រយ: ពេលជាង១២ឆ្នាំមកហើយ

រហូតមកដល់ពេលនេះបានរាបរាប់អោយយើងបានដឹងថា​ទឹកជាបញ្ហា

សំខាន់ដែលនៅបានជួបប្រទះនាពេលរដូវប្រាំងដែលមានរយ:

ពេល៦ខែក្នុងមួយឆ្នាំ​​​ដោយពួកគាត់បានជួបប្រទះនិងភាពលំបាកវេទ

នាជាខ្លាំងដូចជាគ្មានទឹកសំរាប់ប្រើប្រាស់គ្រប់យ៉ាងដូចជាបោកសំលៀ

កបំពាក់ទឹកសំរាប់ងូតជាពិសេសជាងនេះគឺទឹកសំរាប់បរិភោគតែម្តង

ដើម្បីទទួលបានទឹកសំរាប់ប្រើប្រាស់ នោះពួកគាត់ត្រូវចំណាយពេល

យូរសំរាប់រយ:ចំងាយផ្លូវដ៏វែងខ្ងាយគឺប្រហែលជា៣គីឡូ

ម៉ែត្រតំបន់ដែលពួកគាត់បានរស់នៅ។កាលដើមឡើយគឺអ្នកភូមិមាន

អណ្តូងមួយដែលផ្តល់អោយដោយក្រុមអង្គការ ស្នាមញញឹមនៃកុមារ

ដែលបានផ្តល់ជាអណ្តូងស្នាប់ចំនួនមួយដែលបានជួយសំរួលដល់ពួក

គាត់ក្នុងការប្រើប្រាស់ទឹកដែលជាបញ្ហាចំបងរបស់ពួក

គាត់ស្រាប់តែមិនបានយូរប៉ុន្មានផងក៏មានការចាក់សំរាមគ្រប់ប្រភេទ

ពីសំនាក់អ្នកមានអំណាចដែលសំរាមរួមមានគ្រប់ប្រភេទតាំងអស់

ជាពិសេសអ្វីដែលធ្វើឲ្យទឹកខូចនោះគឺការជីកកប់នូវឆ្អឹងគោនៅក្បែ

រមាត់អណ្តូងដែលបណ្តាលឲ្យទឹកខូចទោះប្បីជាពួកគាត់ប្រឹងជំនះ

កុំឲ្យគេចាក់ក៏ដោយក៏ពួកគេនៅតែជជេសដោយបាននិយាយថាមិន

ប៉ះពាល់ទេ(មិនអីទេ) គាត់បានបន្ថែមទៀតថា:ពួកគាត់តែងតែ

ទទួលបាននូវការមើលងាយពីសំណាក់អ្នកមានអំនាចជាពិសេស

ពីពួកមន្ត្រីទាហ៊ានដែលតែងតែធ្វើការគំរៀមកំហែង

ដល់ពួកគាត់ដោយកាំភ្លើងជាច្រើនលើកច្រើនសារដោយពួកគេមក

ចាប់ពួកស្ត្រីមេម៉ាយ​ជាពិសេសស្រីក្រមុំដែលជាកូនអ្នកភូមិនៅ

ទីនោះដោយអនាធិបតេយ្យព្រាបដូចជាគ្មានច្បាប់ទំលាប់អីញ្ចឹង

។ចំពោះស្ត្រីមេម៉ាយបើនណារមិនចេះរត់ពួនទេនោះនឹងត្រូវពួកវា

ចាប់រំលោភជាមិនខានឡើយចំពោះវិធានការសំរាប់ទប់ស្កាត់ដែល

ពួកគាត់បានធ្វើកន្លងមកគឺពួកគាត់បានត្រឹមតែការគំរាមកំហែង

ដោយការប្រើកំលាំបាយវាយតបទៅវិញប៉ុន្នោះព្រោះគ្មានវិធីណា

ផ្សេងឡើយដើម្បីតទល់ដោយពួកគាត់បាននិយាយថានឹងធ្វើការប្តូរជី

វិតនិងពួកទាហ៊ានទាំងនោះប៉ុន្តែបើមានការយល់ព្រមពីសំណក់ខាង

ស្រីនោះគឺគ្មានបញ្ហាទេ ដែលកន្លងមកគឺមានខ្លះដែរ។ទាក់ទងនិងសំ

នួរដែលបានសួរថាហេតុអ្វីក៏អ៊ុំមិនធ្វើការប្តឹងផ្តល់ទៅតុលាការ

រឺក៏រដ្ឋអំនាចផ្នែកខាងលើៗ?គាត់បានឆ្លើយតបមកវិញថាគ្មានប្រ

យោជន៍សំរាប់មនុស្សតូចទាបដូចជាពួកគាត់ដោយគាត់បានត្អូញត្អែរ

ថាពួកគាត់មិនមានតំលៃទាល់តែសោះដូចជាកំទេចសំរាមអីញ្ចឹងបើព្រៀប

ធៀបទៅនិងពួកអ្នកមាន អំនាចទាំងនោះព្រោះថានៅពេលដែល

ពួកគាត់ទៅធ្វើការប្តឹងតវ៉ាម្តងៗពួកគេនោះមិនទាំងយកភ្នែកមើលផង

ថែមទាំងនិយាយនូវពាក្យគំរស់កំរើយដល់គាត់ថែមទៀតផង។ចំពោះ

ការងារដែលពួកគាត់កំពុងគឺពួកគាត់បានបែងចែកជាក្រុមៗដែលមាន

ចំនួន១៨គ្រួសារនិងមនុស្សចំនួន៩៦នាក់ ដូចនេះគាត់ (អ៊ុំអឿន)

ដែលជាប្រធានបានធ្វើការបែងចែកចំនួន៣ក្រុមក្នុងមួយក្រុមមាន៦

គ្រួសារនិងក្នុងមួយគ្រួសារអនុញ្ញាត្តិឲ្យមកចំនួនតែពីរនាក់ដោយធ្វើការ

រើសមួយក្រុមក្នុងរយ:ពេលមួយថ្ងៃ។ចំណែកផលិតផលអេតចាយដែល

ប្រមូលបានត្រូវរង់ចាំគេមកទិញដល់កន្លែងព្រោះថាកគាត់គ្មានអ្វី(កង់ម៉ូ

ទូ។ល។)ក្នុងការដឹកជញ្ជូនទៅលក់ឡើយចំពោះតំលៃវិញគឺមានតំលៃ

ទាបជាងកាលដែលយកមកលក់ខ្លួនឯងគឺក្នុងមួយគីឡូនៃផ្លាស្ទិចតំលៃ

ត្រឹមតែ៦០០រៀលប៉ុន្នោះដូចនេះចំណូលប្រចាំថ្ងៃរបស់ពូកគាត់គឺមាន

តិចតួចបំផុតប៉ុន្តែអ្វីដែលសំខាន់សំរាប់ពួកគាត់គឺកត្តាការងារដែលពួក

គាត់ដឹងថានេះជាការងារមួយដែលប្រកបដោយគ្រោះថ្នាក់បំផុតដោយ

សារទីនោះពោរពេញទៅដោយប្រភេពមេរោគប៉ុន្តែបើមិនធ្វើមានតែផ្លូវ

មួយគឺស្លាប់ព្រោះសង្គមមិនទទួលយកពួកគាត់ទេ។សំរាប់អង្គការភាព

ញញឹមនៃកុមារវិញជាក្រុមអង្គការមួយដែលបានជួយសំរួលដល់ការសិ

ក្សារបស់ក្មេងៗដែលជាកូនរបស់អ្នកភូមិដោយអង្គការនេះបានជួយសំ

រួលដូចជាសំភារសំរាប់សិក្សារួមមានសៀវភៅប៊ិចខ្មៅដៃនិងកង់ព្រមទាំង

រាល់សំភារដែលពួកគេត្រូវការក្នុងការសិក្សារៀនសូត្រនេះជាចំណែកមួយ

ដ៏សំខាន់ក្នុងការជួយសង្គ្រោះយិតយោងពួកគេឲ្យសង្គមទទួលគេនា

ពេលអនាគត់។ចំពោះកំរិតសិក្សាដែលពួកគេត្រូវទទួលបានគឺរហូតដល់

បានបញ្ចប់ដូចជាមនុស្សទូទៅនៅក្នុងសង្គមដែលបានទទួលដែរ

ដូចជាធ្លាប់មានកន្លងមកគឺមានរហូតដល់បញ្ចប់ថ្នាក់បរិញ្ញានិងមាន

ការល្អសំរាប់ជួយស្រោចស្រង់ជីវិតផ្ទាល់ខ្លួននិងគ្រួសាររបស់ពួកគេ

ថែមទៀតផង។ម្យ៉ាងវិញទៀតក្រុមអង្គការយើងខ្ញុំក៏មិនទាន់បោះបង់

ពួកគេនៅឡើយទេគឺនៅតែបន្តការតាមដានដើម្បីជួយពូកគេឲ្យបានប

ញ្ចប់ទៅដោយល្អសំរាប់អនាគត់របស់ពួកគេគឺបន្តរហូតដល់ពួកគេមាន

គ្រួសារមួយដែលច្បាស់លាស់។ក្រុមអង្គការបានបន្ថែមទៀតថាពួកគាត់

មានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលពួកគាត់បានជួយដល់ជន

ក្រីក្រដែលជាទង្វើមួយដ៏ល្អដែលសង្គមមនុស្សយើងកំពុងត្រូវការកំពុង

ត្រូវការជាពិសេសគឺចំពោះទុរភិក្សជនដែលវាជាការជួយដែល

មានលក្ខណទាន់ពេលវេលាដែលត្រូវការ។ជាចុងក្រោយបំផុតលោក

ពូ​តឿក៏ដូចជាបងប្អូនរើសអេតចាយទាំងអស់សូមលើកដៃបួងសួង

ដល់វត្ថុសក្តិសិទ្ធិក្នុងលោកតាមជួយថែររក្សាពួកគាត់និងបងប្អូនខ្មែរ

គ្រប់រូបឲ្យជួបប្រទះសេចក្តីសុខនិងសូមធ្វើការអំពាវនាវរកម្ចាស់ជំ

នួយពីសំណាក់អង្គការក៏ដូចជាសបរស់សជនទាំងអស់ដើម្បីជួយ

ឧបត្ថម្ភគាំទ្រដល់ជីវិតនៃជនក្រីក្រដូចជាពួកគាត់ផង៕

Thin Din

អត្ថបទប្រាង្គប្រាសាទ


  • ប្រាសាទអង្គរវត្ត:
ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងក្រុងសៀមរាបក្នុងស្រុកសៀមរាបមានចំងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬ ផ្លូវសាល់ដឺហ្គោល។ ប្រាសាទនេះសាងសង់នៅដើមសតវត្សទី ១២ ដោយព្រះបាទ សូរ្យវ័ន្មទី២ (១១១៣-១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មមញ្ញាសាសនា។ ប្រាសាទនេះមានលក្ខណល្អវិចិត្ត និង​ បង្ហាញនូវសិល្ប:ខ្មែរដ៍អស្ចារ្យដល់កំពូល។
ប្រជាជនខ្មែរមួយចំនួនសន្មត់ថា ប្រាសាទអង្គរវត្តត្រូវបានសាងសង់ដោយព្រះវិស្ណុការ ហើយមានអ្នកប្រាជ្ញាជាច្រើនបានពិភាក្សាគ្នាថាតើប្រាសាទអង្គរវត្តត្រូវបានសាងសង់ជាប្រាសាទ ឬ ជាផ្លូវ។
បើតាមលោក ហ្សែសឺដែស ប្រាសាទអង្គរវត្តគឺតំណាងអោយពិភពលោក។ បា្រង្គកណ្តាលតំណាងអោយភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំងប្រាំតំណាងអោយកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និង គូទឹកជុំវិញគឺជាសមុទ្រដែលព័ទ្ធជុំវិញ។
ប្រាសាទអង្គរវត្តមានឈ្មោះដើមថា " ប្រាសាទបរមវិស្ណុលោក "។ ប៉ុន្តែ ការវិវត្តន៍នៃឈ្មោះអង្គរវត្ត អាចត្រូវបានគេយកតាមប្រវត្តិសាស្ត្រ។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ប្រាសាទនេះបានក្លាយទៅជាកន្លែងពុទ្ធសាសនាដ៍ល្បីល្បាញមួយ។ តាមសិលាចារិកនៅក្នុងសតវត្សរ៍ទី ១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ " ព្រះមហានគរឥន្ទ្រប្រត្ថព្រះពិស្ណុលោក " ហើយមួយទៀតនៅ សតវត្សរ៍ទី ១៧​ ហៅថា " ឥន្ទបត្ថម្ភានគរ ស្រីសុធរពិស្ណុលោក " ។ ចំណែកឈ្មោះអង្គរវត្តគឺជាឈ្មោះសាមញ្ញសំរាប់កំណត់បុជនីដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នកសៀមរាបច្រើនហៅថា " អង្គរតូច "។ ទោះបីយ៉ាងណាក៏ដោយអ្នកនិពន្ធអឺរ៉ុបទាំងអស់កំណត់ហៅឈ្មោះរួមមួយគឺ អង្គរវត្ត។​ ប៉ុន្តែ ឈ្មោះរបស់អង្គរវត្តដែលហៅនៅសម័យកណ្តាលគឺមិនទាន់រលត់ទេ គឺនៅមានគេស្គាល់នៅឡើយ។