skip to main |
skip to sidebar
កំនាព្យខ្ញុំតែងសំដែងទឹកចិត្ត ,,,,,,,,,,,,,,, ,,បញ្ជញពាក្យពិតគិតដល់រាល់គ្នាសប្បាយភ្លេចខ្លួនជាក្មេងពាលា,,,,,,,,,,,,,, ក្រែងជ្រុលវេលាកែខ្លួនលែងបាន។ស្នេហ៍ក្មេងលលេងលង់ចិត្ត,,,,,,,,,,,,,,,,,,,,, ខ្ញុំប្រាប់ន័យពិតអោយបានសុខសាន្តកម្មដូចស្រមោលអន្ទោលតាមប្រាណ ,,,,,,,ជួបស្នេហ៍សាមាណព្រួយប្រាណក្មេងខ្ចី។កុំចង់សាកល្បងក្រែងលង់លិចចិត្ត,,,,,,,,,,,, ស្នេហ៍ដូចកាំបិតចាំកាត់ប្រល័យពន្លកជីវិតមិត្តយុវវ័យ ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,គឺក្ស័យក្នុងន័យកុកអវិជ្ជា។បើមានស្នេហ៍ហើយចិត្តអើយជាប់ស្កិញ,,,,,, គួចត្របាញ់វិញក្នុងចិត្តគ្រប់គ្រាបងនឹកអូនណាស់ណាស្ងួនពង្ងារ,,,,,,,,,,,,,,,,, អូនក៏ដូចគ្នាភ្លេចការសិក្សា។វ័យស្របាលនេះភ្លើតភ្លើនណាស់,,,,,,,,,,,,,,,,, ព្រាបដូចពាក្យពោលច្បាស់ថាស្នេហ៍ភ្លើងចំបើងតែងឥតបានការ,,,,,,,,,,,,,,,,, កុំជឿជាក់ថាគេស្មោះយើងពិត។ស្មោះស្ម័គ្រមួយគ្រាក៏លាចេញទៅ,,,,,,,,,,,,,,,,, ចិត្តកាយពាលពៅត្រូវបាននែបនិតដោយប្រុសព្រាន្តក្មេងវង្វេងគំនិត,,,,,,,,,,,,,,,,,,, បានកាយណាយចិត្តចាកចោលស្ងួនភ្ងារ។វិបដិសេរីជេរស្តីជីវិ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,, បង់ទាំងកាយចិត្តបាត់ទាំងវិជ្ជាបើជឿពាក្យខ្ញុំក្រែងមិនសោការ,,,,,,,,,,,,,,,,,,,,,, កុំសាងស្នេហាក្នុងវ័យរៀនសូត្រ៕
0 comments:
Post a Comment