ទំព័រប្លុកជីវសាស្ត្រ

គារវកិច្ច

សូមស្វាគមន័ក៏ដូចជាសូមអរគុណដល់អស់លោកលោកស្រីអ្នកនាងកញ្ញារាល់បងប្អូនទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតំលៃក្នុងការចូលរួមទស្សនានូវទំព័រប្លុករបស់យើង ខ្ញុំនេះជា ទំព័រមួយដែលបានរៀបរៀងឡើងដែលចង់បង្ហាញជូនអស់លោកអ្នកអំពីកំនរកំនើតក៏ដូចជាការវិវឌ្ឍន៍នៃគ្រប់ជីវិតនិងគ្រប់សរីរះ​ក៏ដូចជាទទួលបាននូវពត៌មានថ្មីៗផ្សេងៗជាច្រើនទៀត។ ហើយក៏សូមមេត្តាអ័យទោសចំពោះរាល់កំហុសឆ្គងដែលកើតមានក្នុងការចុះផ្សាយនូវគ្រប់រាល់ទំព័រ៕ សូមអរគុណ!!

បុរេប្រវត្តិកម្ពុជា


បុរេប្រវត្តិកម្ពុជា

បុរេប្រវត្តិកម្ពុជា

សម័យបុរេប្រវត្ដិគឺជាសម័យការដ៏យូរលង់ណាស់មកហើយដែលពេលនោះ

មនុស្សពុំទាន់ចេះបង្កើតតួអក្សរសំរាប់កត់ត្រាហេតុការណ៏អ្វីឡើយ។គេអាច

ដឹងព្រឹត្ដិការណ៏ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស

ប្រដាប់ប្រដាសំភារៈកំទេចសំនល់គ្រប់បែបយ៉ាងដែលមនុស្សជំនាន់

មុនបានបន្សល់ទុក។នៅប្រទេសកម្ពុជាយើងមានស្ថានីយបុរេប្រវត្ដិសំខាន់ៗ

ដូចជា៖-ស្ថានីយបុរេប្រវត្ដិសំរោងសែននិងអន្លងផ្តៅ(កំពុងឆ្នាំង)

-ស្ថានីយបុរេប្រវត្ដិម្លូព្រៃ(ព្រះវិហារ)ស្ថានីយបុរេប្រវត្ដិល្អាងស្ពាន(បាត់ដំបង)

នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះគេបានជីកកាយដីរកឃើញ

ប្រដាប់ប្រើប្រាសរបស់មនុស្សជំនាន់មុនដូចជា៖ពូថៅញញួរពន្លាកធ្វើ

ពីថ្មផ្លែព្រួញផ្លែសន្ទូចច្បូកផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វក្អមឆ្នាំងចានធ្វើពីដីដុត។

ក្រៅពីនេះគេនៅឃើញមានត្រល់សំរាប់ត្បាញសំពត់។

ឧបករណ៏ដែលធ្វើពីលង្ហិលពុំសូវសំបូរទេ។ការរស់នៅរបស់មនុស្សនា

សម័យបុរេប្រវត្ដិដោយសារឧបករណ៍ប្រើប្រាស់ដែលបានរកឃើញនៅ

តាមស្ថានីយបុរេប្រវត្ដិគេអាចសន្និដ្ឋានថានៅលើទឹកដីកម្ពូ

ជាយើងមានមនុស្សរស់នៅជាយូរលង់ណាស់មកហើយគឺតាំងពីសម័យ

យុគថ្មរំលើម៉្លេះពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហ

ធាតុហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។មនុស្សជំនាន់

នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវហើយគេចេះសង់លំនៅ

ដ្ឋានជាខ្ទមខ្ពស់ផុតពីដី។គេចេះត្យាញសំពត់បិទបាំងរាងកាយ។និងការរក

ស៊ីដោយបរបាញ់និងនេសាទ។តែការដាំដំនាំនិងចិញ្ចឹមសត្វគឺតិច

តួចណាស់។រីឯប្រពៃណីគេពុំមានសាសនាឬជំនឿអាទិទេពណាមួយទេ ។គេជឿថាខ្មោចលងហើយជឿលើអ្នកតា។កាលណាមានមនុស្សស្លាប់គេ

យកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស និងគ្រឿងអលង្ការ។

អ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់បង្ហាញ

ប្រវត្តិសាស្ត្រពិតកម្ពុជា-ថៃក្នុងអតីតកាល

បន្ទាប់ពីការបំភ្លៃប្រវត្តិសាស្ត្រតាមរយៈការបង្ហោះវេបសាយជាវីដេអូឃ្លីបរយៈ

ពេលខ្លីមួយដែលគេសន្និដ្ឋានថាគេហទំព័ររបស់ប្រទេសថៃនោះអ្នកស្រាវ

ជ្រាវប្រវត្តិសាស្ត្រដ៏ល្បីមួយរូបបានសរសេរអំពីប្រវត្តិសាស្ត្រទាក់ទងនៅនឹង

ប្រទេសថៃនិងកម្ពុជាតាមប្រវត្តិសាស្ត្រពិតពីអតីតកាល។លោកឡុងសុគន្ធអ្នក

ស្រាវជ្រាវជាន់ខ្ពស់មួយរូបផ្នែកប្រវត្តិសាស្ត្របានសរសេរអត្ថបទមួយទាក់

ទងនឹងប្រវត្តិសាស្ត្រពិតរវាងកម្ពុជាថៃហើយឯកសារនេះបានផ្ញើមកកាសែត

កម្ពុជាថ្មីផងដែរបានបញ្ជាក់ថានៅពេលថ្មីៗនេះមានការបង្ហោះវីដេអូឃ្លីប

ប្រហែល៥នាទីដែលបានបង្ហោះផ្សាយតាមវេបសាយilovethailand.org

ដែលមតិជាតិនិងអន្តរជាតិយល់ឃើញថាជាគោលដៅរបស់ថៃដើម្បី

អប់រំប្រជាជនរបស់ខ្លួនឯងឱ្យយល់ដឹងអំពីប្រវត្តិសាស្ត្រទឹកដីក៏ប៉ុន្តែ

អត្ថន័យនៃការបង្ហោះនោះមិនបានបង្ហាញនូវប្រវត្តិសាស្ត្រពិតរបស់ ថៃចំពោះកម្ពុជាឡើយ។ផ្ទុយទៅវិញការបង្ហោះនោះ

គ្រាន់តែជាការបោកប្រាស់ប្រជាជនថៃខ្លួនឯងនិងអន្តរជាតិឱ្យយល់

ច្រឡំចំពោះការពិតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយនឹងកម្ពុជា។

ប្រទេសកម្ពុជាមានប្រវត្តិសាស្ត្រពិតនិងជាម្ចាស់នៃអរិយធម៌ដំបូងនិងវ័យ

ចំណាស់នៅអាស៊ីរបស់ខ្លួនដែលបានចាប់ផ្តើមឡើងពីសតវត្សទី១នៃ

គ្រិស្តសករាជហើយបែងចែកជាសម័យកាលធំៗ៣គឺសម័យមុនអង្គរ

(សតវត្សទី១គ.ស៨០២)សម័យអង្គរ(.ស៨០៥១៤៣១)សម័យ

ក្រោយអង្គរ(ចាប់ពីគ.ស១៤៣១)។ដោយឡែកប្រទេសថៃទើបតែ

មានប្រវត្តិសាស្ត្ររបស់ខ្លួនឯងក្នុងសតវត្សទី១៣សម័យសុខោទ័យ

ហើយមានទំនាក់ទំនងជាមួយប្រទេសកម្ពុជាក្នុងពាក់កណ្តាលសតវត្ស

ទី១៣ក្នុងដំណាក់កាលចុះខ្សោយនៃសម័យអង្គរ។ក្នុងសម័យសុខោ

ទ័យប្រទេសថៃពី.ស១២៣៨បានពង្រីកអំណាចរបស់ខ្លួនឆ្ពោះមក

ទិសខាងត្បូងដោយបានដណ្តើមដីខ្មែរជាបន្តបន្ទាប់និងបានទទួលយក

ឥទ្ធិពលអរិយធម៌ខ្មែរយ៉ាងច្រើន។នៅក្នុងអយុធ្យាពាក់កណ្តាលសតវត្ស

ទី១៤គ.ស១៣៥០ប្រទេសថៃបានវាយដណ្តើមយករាជធានីអង្គរនៃ

ចក្រភពខ្មែរចំនួន៣លើកគឺលើកទី១នៅគ.ស១៣៥៣

លើកទី២នៅគ.ស១៣៨០និងលើកទី៣នៅគ.ស១៤៣១។

នៅគ.ស១៧៩៥ក្នុងរជ្ជកាលព្រះរាជាខ្មែរព្រះនាមអង្គអេងថៃបានកាន់

កាប់ខេត្តបាត់ដំបងនិងសៀមរាបជាខេត្តពីររបស់ខ្មែរនៅភូមិភាគពាយ័ព្យ

ជាលើកដំបូងដោយអំពើក្បត់នៃមន្ត្រី។តាមអត្ថបទស្រាវជ្រាវឱ្យដឹងទៀត

ថាឆ្លូះបញ្ចាំងតាមប្រវត្តិសាស្ត្រនេះបានបង្ហាញឱ្យឃើញថា

ថៃជាអ្នកចំណូលថ្មីក្នុងអាស៊ីដែលទើបតែកើតបានជារដ្ឋមួយក្នុងសតវ

ត្សទី១៣ ហើយបានវាយលុកយករាជធានីអង្គរនៃចក្រភពខ្មែរនិងបាន

យកទឹកដីខ្មែរជាច្រើនដូចជាខេត្តសុរិន្ទក្នុងប្រទេសថៃសព្វថ្ងៃដែលប្រ

ជាជនភាគច្រើននិយាយភាសាខ្មែរនិងរៀនអក្សរខ្មែរ។ក៏ប៉ុន្តែប្រទេសថៃ

មិនដែលធ្លាប់រំលឹកអំពីទឹកដីខ្មែរដែលថៃបានលួចប្លន់យកទៅនិងដាក់

ក្រោមចំណុះរបស់ខ្លួនកាលពីអតីតកាលនោះឡើយ។ថៃរឹតតែធ្វើភ្លេច

ហើយថែមទាំងធ្វើបំភ័ន្តអំពីវត្តមានជនជាតិខ្មែររាប់លាននាក់កំពុងរស់

នៅក្នុងបណ្តាខេត្តភាគឦសានប្រទេសបច្ចុប្បន្នហើយប្រជាជនទាំង

នោះកំពុងរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌ទំនៀមទំលាប់និង

អរិយធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន។លើសពីនេះប្រទេសថៃមិនបាន

ទទួលស្គាល់ថាថៃបានខ្ជីភាសាវប្បធម៌និងអរិយធម៌ខ្មែរឡើយហើយ

ថៃភ្លេចថាប្រទេសថៃខ្លួនឯងទើបតែកើតឡើងនៅសតវត្សទី១៣ដោយ

ដណ្តើមយកទឹកដីខ្មែរដោយគ្មានការអៀនខ្មាស់។នៅពេលសហភាព

ឥណ្ឌូចិនបានកើតឡើងក្នុងឆ្នាំ១៨៨៧ក្នុងនោះកម្ពុជាវៀតណាមឡា

វស្ថិតក្រោមអាណាព្យាបាលបារាំងទឹកដីមួយភាគធំរបស់ខ្មែរនៅប្រ

ទេសថៃត្រូវបានទាមទារយកត្រឡប់មកឱ្យខ្មែរវិញតាមកិច្ចព្រមព្រៀង

អន្តរជាតិធ្វើឡើងរវាងប្រទេសបារាំងនិងសៀម។ដោយសារវត្តមានអំ

ណាចរបស់បារាំងនៅឥណ្ឌូចិននិងកិច្ចព្រមព្រៀងទាំងឡាយ

ទាក់ទងនឹងទឹកដីថៃបានសំរេចដកខ្លួនចេញពីទឹកដីខ្មែរនិងប្រគល់ទឹកដីនៅ

ភាគខាងជើងនិងពាយ័ព្យឱ្យមកខ្មែរវិញក្នុង៤ដំណាក់កាលគឺនៅឆ្នាំ១៨៩០

ថៃបានដកពីឆ្លូងលើនៅឆ្នាំ១៨៩៣ថៃបានដកពីខេត្តស្ទឹងត្រែងនៅឆ្នាំ១៩០៤

ថៃបានដកពីខេត្តម្លូព្រៃនិងទន្លេពៅ នៅឆ្នាំ១៩០៧ ថៃបានដក ពីខេត្តបាត់ដំបង

សៀមរាបនិងស៊ីសុផុន។ឯកសារស្រាវជ្រាវនេះបន្តថានៅសម័យមុនអង្គរនិង

ក្រោយអង្គរចក្រភពខ្មែរមានទឹកដីធំទូលាយហើយប្រាសាទរាប់ពាន់ត្រូវ

បានកសាងឡើងដោយព្រះមហាក្សត្រខ្មែរហើយប្រាសាទខ្មែរជាច្រើនប

ច្ចុប្បន្នស្ថិតនៅក្នុងប្រទេសថៃ។ដូច្នេះខ្មែរជាពូជអ្នកកសាងប្រាសាទមិន

មែនជាពូជសាសន៍លួចប្លន់ទឹកដីឡើយ។គួរតែខ្មែរទេជាអ្នកឈឺចាប់ដោយ

សារបាត់បង់ទឹកដីមិនមែនថៃទេដែលជាអ្នកបាត់បង់ទឹកដី។ប្រវត្តិសាស្ត្របាន

បង្ហាញថាថៃបានវាយលុករាជធានីអង្គរនៃចក្រភពខ្មែរហើយក៏ជាអ្នកបំផ្លាញ

ប្រាង្គប្រាសាទទាំងនេះផ្ទុយទៅវិញថៃទេដែលបច្ចុប្បន្នបានទទួលផលប្រ

យោជន៍យ៉ាងច្រើនពីអង្គរក្នុងវិស័យទេសចរណ៍។ដូច្នេះវាមិនមែនជារឿង

ចំឡែកឡើយដែលថៃបានផលិតវីដេអូឃ្លីបបង្ហាញនូវប្រវត្តិសាស្ត្រក្លែង

ក្លាយបន្ទាប់ពីថៃបានផលិតផែនទីឯកតោភាគីសម្ងាត់ដែលជាគំនិតចក្រពត្តិ

និយមនិងយោធានិយមតាមបែបហ្វាស៊ីសនិងណាស៊ីសដូចសម័យអ៊ីត្លែរ

និងមូសូលីនីប្រើកម្លាំងវាយដណ្តើមយកទឹកដីប្រទេសជិតខាងដោយគ្មាន

ការអៀនខ្មាស់។កម្ពុជាជាប្រទេសប្រកាន់យកសន្តិភាពនិយមបាននិងកំពុង

សម្លឹងមើលហួសពីបញ្ហាព្រំដែនចង់រួមរស់ជាមួយប្រទេសជិតខាងដោយស

ន្តិភាពប្រាថ្នាចង់បានទំនាក់ទំនងល្អដើម្បីកិច្ចសហប្រតិបត្តិការស្មើភាពនិង

ស្មើសិទ្ធិក្នុងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យ

ហើយពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតទៅថ្ងៃអនាគតរវាង

ប្រទេសទាំងពីរកម្ពុជា-ថៃដើម្បីជាផលប្រយោជន៍យូរអង្វែងសំរាប់ប្រជាជន

នៃប្រទេសទាំងពីរ។កម្ពុជាថៃបានបង្កើតឱ្យមានរួចទៅហើយនូវគណៈកម្ម

ការវប្បធម៌កម្ពុជាថៃដែលមានភារកិច្ចនៅក្នុងការកាត់បន្ថយអរិភាពនិង

បង្កើតការយល់គ្នាតាមរយៈការយល់ដឹងត្រឹមត្រូវអំពីប្រវត្តិសាស្ត្រទៅវិញទៅមក

ដើម្បីពង្រឹកនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តិភាពនិងសហប្រតិបត្តិការល្អជាមួយផល

ប្រយោជន៍យូរអង្វែងសំរាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជាថៃ។

(អត្ថបទដកស្រង់ពីកាសែតកម្ពុជាថ្មី)

0 comments:

Post a Comment