- ប្រាសាទអង្គរវត្ត:
ប្រជាជនខ្មែរមួយចំនួនសន្មត់ថា ប្រាសាទអង្គរវត្តត្រូវបានសាងសង់ដោយព្រះវិស្ណុការ ហើយមានអ្នកប្រាជ្ញាជាច្រើនបានពិភាក្សាគ្នាថាតើប្រាសាទអង្គរវត្តត្រូវបានសាងសង់ជាប្រាសាទ ឬ ជាផ្លូវ។
បើតាមលោក ហ្សែសឺដែស ប្រាសាទអង្គរវត្តគឺតំណាងអោយពិភពលោក។ បា្រង្គកណ្តាលតំណាងអោយភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំងប្រាំតំណាងអោយកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និង គូទឹកជុំវិញគឺជាសមុទ្រដែលព័ទ្ធជុំវិញ។
ប្រាសាទអង្គរវត្តមានឈ្មោះដើមថា " ប្រាសាទបរមវិស្ណុលោក "។ ប៉ុន្តែ ការវិវត្តន៍នៃឈ្មោះអង្គរវត្ត អាចត្រូវបានគេយកតាមប្រវត្តិសាស្ត្រ។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ប្រាសាទនេះបានក្លាយទៅជាកន្លែងពុទ្ធសាសនាដ៍ល្បីល្បាញមួយ។ តាមសិលាចារិកនៅក្នុងសតវត្សរ៍ទី ១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ " ព្រះមហានគរឥន្ទ្រប្រត្ថព្រះពិស្ណុលោក " ហើយមួយទៀតនៅ សតវត្សរ៍ទី ១៧ ហៅថា " ឥន្ទបត្ថម្ភានគរ ស្រីសុធរពិស្ណុលោក " ។ ចំណែកឈ្មោះអង្គរវត្តគឺជាឈ្មោះសាមញ្ញសំរាប់កំណត់បុជនីដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នកសៀមរាបច្រើនហៅថា " អង្គរតូច "។ ទោះបីយ៉ាងណាក៏ដោយអ្នកនិពន្ធអឺរ៉ុបទាំងអស់កំណត់ហៅឈ្មោះរួមមួយគឺ អង្គរវត្ត។ ប៉ុន្តែ ឈ្មោះរបស់អង្គរវត្តដែលហៅនៅសម័យកណ្តាលគឺមិនទាន់រលត់ទេ គឺនៅមានគេស្គាល់នៅឡើយ។
0 comments:
Post a Comment