ទំព័រប្លុកជីវសាស្ត្រ

គារវកិច្ច

សូមស្វាគមន័ក៏ដូចជាសូមអរគុណដល់អស់លោកលោកស្រីអ្នកនាងកញ្ញារាល់បងប្អូនទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតំលៃក្នុងការចូលរួមទស្សនានូវទំព័រប្លុករបស់យើង ខ្ញុំនេះជា ទំព័រមួយដែលបានរៀបរៀងឡើងដែលចង់បង្ហាញជូនអស់លោកអ្នកអំពីកំនរកំនើតក៏ដូចជាការវិវឌ្ឍន៍នៃគ្រប់ជីវិតនិងគ្រប់សរីរះ​ក៏ដូចជាទទួលបាននូវពត៌មានថ្មីៗផ្សេងៗជាច្រើនទៀត។ ហើយក៏សូមមេត្តាអ័យទោសចំពោះរាល់កំហុសឆ្គងដែលកើតមានក្នុងការចុះផ្សាយនូវគ្រប់រាល់ទំព័រ៕ សូមអរគុណ!!

ជីវិតលើគំនរសំរាម




​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះទីកន្លែងចាក់សំរាមមួយដែលស្ថិតនៅក្នុងភូមិ បិទ ត្រាង សង្កាត់ ព្រៃ នប់​

ខេត្តព្រះសីហនុ។

សរសេរដោយ: ធិន ធីន ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១០

ខាងលើនេះជាការបង្ហាញជូននូវទិដ្ឋភាពនៃទីវាលចាក់សំរាមមួយកន្លែង

ដែលមានទីតាំងស្ថិតនៅក្នុងភូមិ​​​​​ បិទត្រាង​ខ័ណព្រៃ​នប់ខេត្តព្រះសីហនុ។​

មានប្រជាជនជាច្រើនដែលបានធ្វើការបោះទីលំនៅជាទីជំរកជុំវិញតំបន់

នោះនិងបានធ្វើការប្រកបរបរចិញ្ចឹមជីវិតនៅលើគំនរសំរាមនោះដែលវា

ជាបញ្ហាមួយដែលចោទឡើងជាខ្លាំងចំពោះសុខភាពរបស់

ពួកគាត់។តាមរយ:លោកភូដេតដែលមកពីអង្គការស្នាមញញឹមនៃកុមារ

បាននិយាយជុំវិញអោយដឹងថាប្រជាជនដែលរស់នៅជុំវិញតំបន់

នោះគឺមានចំនួន១៨គ្រួសារដែលមានសមាជិកចំនួន៩៦នាក់ដែល៦០ភាគ

រយនៃពួកគាត់គឺជាស្ត្រីភេទ។ដូច្នេះពួកគាត់អាចចាត់

ចូលជាក្រុមមនុស្សដែលជាជនងាយរងគ្រោះជាទីបំផុតពីសំនាក់គ្រោះ

មហន្តរាយផ្សេងៗ។លោកអ៊ុំវ៉ុលសំអឿនដែលជានសហគមន៍ដែល

បានធ្វើការបោះទីជំរកនៅទីនោះអស់រយ: ពេលជាង១២ឆ្នាំមកហើយ

រហូតមកដល់ពេលនេះបានរាបរាប់អោយយើងបានដឹងថា​ទឹកជាបញ្ហា

សំខាន់ដែលនៅបានជួបប្រទះនាពេលរដូវប្រាំងដែលមានរយ:

ពេល៦ខែក្នុងមួយឆ្នាំ​​​ដោយពួកគាត់បានជួបប្រទះនិងភាពលំបាកវេទ

នាជាខ្លាំងដូចជាគ្មានទឹកសំរាប់ប្រើប្រាស់គ្រប់យ៉ាងដូចជាបោកសំលៀ

កបំពាក់ទឹកសំរាប់ងូតជាពិសេសជាងនេះគឺទឹកសំរាប់បរិភោគតែម្តង

ដើម្បីទទួលបានទឹកសំរាប់ប្រើប្រាស់ នោះពួកគាត់ត្រូវចំណាយពេល

យូរសំរាប់រយ:ចំងាយផ្លូវដ៏វែងខ្ងាយគឺប្រហែលជា៣គីឡូ

ម៉ែត្រតំបន់ដែលពួកគាត់បានរស់នៅ។កាលដើមឡើយគឺអ្នកភូមិមាន

អណ្តូងមួយដែលផ្តល់អោយដោយក្រុមអង្គការ ស្នាមញញឹមនៃកុមារ

ដែលបានផ្តល់ជាអណ្តូងស្នាប់ចំនួនមួយដែលបានជួយសំរួលដល់ពួក

គាត់ក្នុងការប្រើប្រាស់ទឹកដែលជាបញ្ហាចំបងរបស់ពួក

គាត់ស្រាប់តែមិនបានយូរប៉ុន្មានផងក៏មានការចាក់សំរាមគ្រប់ប្រភេទ

ពីសំនាក់អ្នកមានអំណាចដែលសំរាមរួមមានគ្រប់ប្រភេទតាំងអស់

ជាពិសេសអ្វីដែលធ្វើឲ្យទឹកខូចនោះគឺការជីកកប់នូវឆ្អឹងគោនៅក្បែ

រមាត់អណ្តូងដែលបណ្តាលឲ្យទឹកខូចទោះប្បីជាពួកគាត់ប្រឹងជំនះ

កុំឲ្យគេចាក់ក៏ដោយក៏ពួកគេនៅតែជជេសដោយបាននិយាយថាមិន

ប៉ះពាល់ទេ(មិនអីទេ) គាត់បានបន្ថែមទៀតថា:ពួកគាត់តែងតែ

ទទួលបាននូវការមើលងាយពីសំណាក់អ្នកមានអំនាចជាពិសេស

ពីពួកមន្ត្រីទាហ៊ានដែលតែងតែធ្វើការគំរៀមកំហែង

ដល់ពួកគាត់ដោយកាំភ្លើងជាច្រើនលើកច្រើនសារដោយពួកគេមក

ចាប់ពួកស្ត្រីមេម៉ាយ​ជាពិសេសស្រីក្រមុំដែលជាកូនអ្នកភូមិនៅ

ទីនោះដោយអនាធិបតេយ្យព្រាបដូចជាគ្មានច្បាប់ទំលាប់អីញ្ចឹង

។ចំពោះស្ត្រីមេម៉ាយបើនណារមិនចេះរត់ពួនទេនោះនឹងត្រូវពួកវា

ចាប់រំលោភជាមិនខានឡើយចំពោះវិធានការសំរាប់ទប់ស្កាត់ដែល

ពួកគាត់បានធ្វើកន្លងមកគឺពួកគាត់បានត្រឹមតែការគំរាមកំហែង

ដោយការប្រើកំលាំបាយវាយតបទៅវិញប៉ុន្នោះព្រោះគ្មានវិធីណា

ផ្សេងឡើយដើម្បីតទល់ដោយពួកគាត់បាននិយាយថានឹងធ្វើការប្តូរជី

វិតនិងពួកទាហ៊ានទាំងនោះប៉ុន្តែបើមានការយល់ព្រមពីសំណក់ខាង

ស្រីនោះគឺគ្មានបញ្ហាទេ ដែលកន្លងមកគឺមានខ្លះដែរ។ទាក់ទងនិងសំ

នួរដែលបានសួរថាហេតុអ្វីក៏អ៊ុំមិនធ្វើការប្តឹងផ្តល់ទៅតុលាការ

រឺក៏រដ្ឋអំនាចផ្នែកខាងលើៗ?គាត់បានឆ្លើយតបមកវិញថាគ្មានប្រ

យោជន៍សំរាប់មនុស្សតូចទាបដូចជាពួកគាត់ដោយគាត់បានត្អូញត្អែរ

ថាពួកគាត់មិនមានតំលៃទាល់តែសោះដូចជាកំទេចសំរាមអីញ្ចឹងបើព្រៀប

ធៀបទៅនិងពួកអ្នកមាន អំនាចទាំងនោះព្រោះថានៅពេលដែល

ពួកគាត់ទៅធ្វើការប្តឹងតវ៉ាម្តងៗពួកគេនោះមិនទាំងយកភ្នែកមើលផង

ថែមទាំងនិយាយនូវពាក្យគំរស់កំរើយដល់គាត់ថែមទៀតផង។ចំពោះ

ការងារដែលពួកគាត់កំពុងគឺពួកគាត់បានបែងចែកជាក្រុមៗដែលមាន

ចំនួន១៨គ្រួសារនិងមនុស្សចំនួន៩៦នាក់ ដូចនេះគាត់ (អ៊ុំអឿន)

ដែលជាប្រធានបានធ្វើការបែងចែកចំនួន៣ក្រុមក្នុងមួយក្រុមមាន៦

គ្រួសារនិងក្នុងមួយគ្រួសារអនុញ្ញាត្តិឲ្យមកចំនួនតែពីរនាក់ដោយធ្វើការ

រើសមួយក្រុមក្នុងរយ:ពេលមួយថ្ងៃ។ចំណែកផលិតផលអេតចាយដែល

ប្រមូលបានត្រូវរង់ចាំគេមកទិញដល់កន្លែងព្រោះថាកគាត់គ្មានអ្វី(កង់ម៉ូ

ទូ។ល។)ក្នុងការដឹកជញ្ជូនទៅលក់ឡើយចំពោះតំលៃវិញគឺមានតំលៃ

ទាបជាងកាលដែលយកមកលក់ខ្លួនឯងគឺក្នុងមួយគីឡូនៃផ្លាស្ទិចតំលៃ

ត្រឹមតែ៦០០រៀលប៉ុន្នោះដូចនេះចំណូលប្រចាំថ្ងៃរបស់ពូកគាត់គឺមាន

តិចតួចបំផុតប៉ុន្តែអ្វីដែលសំខាន់សំរាប់ពួកគាត់គឺកត្តាការងារដែលពួក

គាត់ដឹងថានេះជាការងារមួយដែលប្រកបដោយគ្រោះថ្នាក់បំផុតដោយ

សារទីនោះពោរពេញទៅដោយប្រភេពមេរោគប៉ុន្តែបើមិនធ្វើមានតែផ្លូវ

មួយគឺស្លាប់ព្រោះសង្គមមិនទទួលយកពួកគាត់ទេ។សំរាប់អង្គការភាព

ញញឹមនៃកុមារវិញជាក្រុមអង្គការមួយដែលបានជួយសំរួលដល់ការសិ

ក្សារបស់ក្មេងៗដែលជាកូនរបស់អ្នកភូមិដោយអង្គការនេះបានជួយសំ

រួលដូចជាសំភារសំរាប់សិក្សារួមមានសៀវភៅប៊ិចខ្មៅដៃនិងកង់ព្រមទាំង

រាល់សំភារដែលពួកគេត្រូវការក្នុងការសិក្សារៀនសូត្រនេះជាចំណែកមួយ

ដ៏សំខាន់ក្នុងការជួយសង្គ្រោះយិតយោងពួកគេឲ្យសង្គមទទួលគេនា

ពេលអនាគត់។ចំពោះកំរិតសិក្សាដែលពួកគេត្រូវទទួលបានគឺរហូតដល់

បានបញ្ចប់ដូចជាមនុស្សទូទៅនៅក្នុងសង្គមដែលបានទទួលដែរ

ដូចជាធ្លាប់មានកន្លងមកគឺមានរហូតដល់បញ្ចប់ថ្នាក់បរិញ្ញានិងមាន

ការល្អសំរាប់ជួយស្រោចស្រង់ជីវិតផ្ទាល់ខ្លួននិងគ្រួសាររបស់ពួកគេ

ថែមទៀតផង។ម្យ៉ាងវិញទៀតក្រុមអង្គការយើងខ្ញុំក៏មិនទាន់បោះបង់

ពួកគេនៅឡើយទេគឺនៅតែបន្តការតាមដានដើម្បីជួយពូកគេឲ្យបានប

ញ្ចប់ទៅដោយល្អសំរាប់អនាគត់របស់ពួកគេគឺបន្តរហូតដល់ពួកគេមាន

គ្រួសារមួយដែលច្បាស់លាស់។ក្រុមអង្គការបានបន្ថែមទៀតថាពួកគាត់

មានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលពួកគាត់បានជួយដល់ជន

ក្រីក្រដែលជាទង្វើមួយដ៏ល្អដែលសង្គមមនុស្សយើងកំពុងត្រូវការកំពុង

ត្រូវការជាពិសេសគឺចំពោះទុរភិក្សជនដែលវាជាការជួយដែល

មានលក្ខណទាន់ពេលវេលាដែលត្រូវការ។ជាចុងក្រោយបំផុតលោក

ពូ​តឿក៏ដូចជាបងប្អូនរើសអេតចាយទាំងអស់សូមលើកដៃបួងសួង

ដល់វត្ថុសក្តិសិទ្ធិក្នុងលោកតាមជួយថែររក្សាពួកគាត់និងបងប្អូនខ្មែរ

គ្រប់រូបឲ្យជួបប្រទះសេចក្តីសុខនិងសូមធ្វើការអំពាវនាវរកម្ចាស់ជំ

នួយពីសំណាក់អង្គការក៏ដូចជាសបរស់សជនទាំងអស់ដើម្បីជួយ

ឧបត្ថម្ភគាំទ្រដល់ជីវិតនៃជនក្រីក្រដូចជាពួកគាត់ផង៕

Thin Din

អត្ថបទប្រាង្គប្រាសាទ


  • ប្រាសាទអង្គរវត្ត:
ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងក្រុងសៀមរាបក្នុងស្រុកសៀមរាបមានចំងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬ ផ្លូវសាល់ដឺហ្គោល។ ប្រាសាទនេះសាងសង់នៅដើមសតវត្សទី ១២ ដោយព្រះបាទ សូរ្យវ័ន្មទី២ (១១១៣-១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មមញ្ញាសាសនា។ ប្រាសាទនេះមានលក្ខណល្អវិចិត្ត និង​ បង្ហាញនូវសិល្ប:ខ្មែរដ៍អស្ចារ្យដល់កំពូល។
ប្រជាជនខ្មែរមួយចំនួនសន្មត់ថា ប្រាសាទអង្គរវត្តត្រូវបានសាងសង់ដោយព្រះវិស្ណុការ ហើយមានអ្នកប្រាជ្ញាជាច្រើនបានពិភាក្សាគ្នាថាតើប្រាសាទអង្គរវត្តត្រូវបានសាងសង់ជាប្រាសាទ ឬ ជាផ្លូវ។
បើតាមលោក ហ្សែសឺដែស ប្រាសាទអង្គរវត្តគឺតំណាងអោយពិភពលោក។ បា្រង្គកណ្តាលតំណាងអោយភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំងប្រាំតំណាងអោយកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និង គូទឹកជុំវិញគឺជាសមុទ្រដែលព័ទ្ធជុំវិញ។
ប្រាសាទអង្គរវត្តមានឈ្មោះដើមថា " ប្រាសាទបរមវិស្ណុលោក "។ ប៉ុន្តែ ការវិវត្តន៍នៃឈ្មោះអង្គរវត្ត អាចត្រូវបានគេយកតាមប្រវត្តិសាស្ត្រ។ ស្លាកស្នាមដំបូងគឺ មាននៅសតវត្សរ៍ទី១៦។ ជាការពិតណាស់ប្រាសាទនេះបានក្លាយទៅជាកន្លែងពុទ្ធសាសនាដ៍ល្បីល្បាញមួយ។ តាមសិលាចារិកនៅក្នុងសតវត្សរ៍ទី ១៦ ឈ្មោះនៃប្រាសាទអង្គរវត្តគឺ " ព្រះមហានគរឥន្ទ្រប្រត្ថព្រះពិស្ណុលោក " ហើយមួយទៀតនៅ សតវត្សរ៍ទី ១៧​ ហៅថា " ឥន្ទបត្ថម្ភានគរ ស្រីសុធរពិស្ណុលោក " ។ ចំណែកឈ្មោះអង្គរវត្តគឺជាឈ្មោះសាមញ្ញសំរាប់កំណត់បុជនីដ្ឋាននេះ។ ចំពោះប្រជាជនខ្មែរ ពិសេសអ្នកសៀមរាបច្រើនហៅថា " អង្គរតូច "។ ទោះបីយ៉ាងណាក៏ដោយអ្នកនិពន្ធអឺរ៉ុបទាំងអស់កំណត់ហៅឈ្មោះរួមមួយគឺ អង្គរវត្ត។​ ប៉ុន្តែ ឈ្មោះរបស់អង្គរវត្តដែលហៅនៅសម័យកណ្តាលគឺមិនទាន់រលត់ទេ គឺនៅមានគេស្គាល់នៅឡើយ។